N306 | ឧបករណ៍ពត់ដែក | Metal Rebar Hand Bender
ឧបករណ៍នេះផលិតមកសម្រាប់ពត់ដែកសរសៃរដោយប្រើកម្លាំងដៃ ហាងខ្ញុំមានលក់ចំនួន 3ម៉ូឌែល:
ម៉ូឌែល N306-1- ជាម៉ូឌែលតូចជាងគេនិងមានតម្លៃទាប វាអាចពត់ដែកបានធំបំផុត 12mm។ មានដៃកាន់ពត់ធម្មតា គ្មានបាដាង ទំហំទួរខ្លួន 17x17cm កម្រាស់នៃដែក 6mm
ម៉ូឌែល N306-2- វាក៏អាចពត់ដែកបានធំបំផុត 12mmដែរ ប៉ុន្តែវាមានដៃកាន់ពត់ដ៏រឹងមាំ ផលិតពីដែកក្រាស់រឹង 5mm។ ដែកក្រាស់នៃទួរខ្លួនរបស់វា5mm មានបាដាងធ្វើអោយការពត់រលូនល្អ។ ទំហំទួរខ្លួន 17x17cm កម្រាស់នៃដែក 8mm
ម៉ូឌែល N306-3- វាក៏អាចពត់ដែកបានធំបំផុត 18mmដែរ ប៉ុន្តែវាមានដៃកាន់ពត់ដ៏រឹងមាំ ផលិតពីដែកក្រាស់រឹង 5mm។ ដែកក្រាស់នៃទួរខ្លួនរបស់វា5mm មានបាដាងធ្វើអោយការពត់រលូនល្អ។ ទំហំទួរខ្លួន 20x20Cm កម្រាស់នៃដែក 8mm
ពត់ដែកដោយប្រើកម្លាំងដៃ.អាចពត់ដែកបានដល់180ដឺក្រេ(កម្លាំងដៃម្ខាងគ្រាប់គ្រាន់សម្រាប់ពត់ដែក 10mm បើពត់ដែកធំជាងនេះគឺត្រូវការប្រើដៃពីរហើយត្រូវប្រើដែកទិបតអោយវែងបន្តិត) ដៃពត់និងទួរទាំងអស់នៃឧបករណ៍នេះបានផលិតពីដែកក្រាស់ហើយរឹងមាំ.ដើម្បីពត់ដែកអ្នកត្រូវតែភ្ជាប់ឧបករណ៍ទៅនិងតុធ្ងន់ឬកន្លែងណាមួយដែលនិងធឹង.នៅលើឧបករណ៍នេះក៏មានរន្ធសម្រាប់ភ្ជាប់ផងដែរ