ជណ្តើរហូត | Telescopic Ladders

ហាងយើងខ្ញុំមានសេចក្តីរីករាយក្នុងការបង្ហាញជូនអ្នកនូវស្តុកទំនិញថ្មីគឺ ជណ្តើរហូត

ជណ្ដើរហូត ពិតជាមានសារៈប្រយោជន៍ខ្លាំងដែលងាយស្រួលប្រើប្រាស់ និងចាំបាច់មាននៅគ្រប់គេហដ្ឋាន ឬកន្លែងការងារផ្សេងៗសម្រាប់ប្រើប្រាស់ជាប្រចាំក្នុងកិច្ចការសំខាន់ណាមួយ។ ហើយជាទូទៅជណ្ដើរហូតនេះគឺមានទាំងចំនុចវិជ្ជមាន និងចំនុចអវិជ្ជមានតិចតូចផងដែរ ។

យើងខ្ញុំនឹងព្យាយាមរៀបរាប់បញ្ជាក់ដោយស្មោះត្រង់សម្រាប់ចំនុចទាំងពីរនេះ ដើម្បីជាជំនួយក្នុងការធ្វើការជ្រើសរើសឧបករណ៍អោយបានត្រឹមត្រូវទៅតាមការចង់បានរបស់លោកអ្នក។

ចំនុចសំខាន់ដំបូងគេបង្អស់នៃជណ្តើរហូតនេះគឺទំហំរបស់វា។ យើងអាចដាក់បង្រួមជណ្ដើរកម្ពស់ ៤ ម៉ែត្រអោយមកនៅត្រឹមកម្ពស់ ៨០ ស.ម។

ជាការពិតណាស់ ជណ្តើរដែលអាចដាក់បង្រួមបានគឺមានភាពងាយស្រួលទុកដាក់នៅផ្ទះជាងជណ្តើរលាតត្រង់ធម្មតាដែលមានកម្ពស់ 4 ម៉ែត្រ។

ហើយសារៈសំខាន់ និងភាពងាយស្រួលនៃជណ្តើររហូតនេះ អាចបានក្លាយជាជម្រើសដ៏ល្អសម្រាប់ប្រើប្រាស់ ប្រសិនបើស្រមៃថាអ្នកត្រូវការដឹកជណ្ដើរលាតត្រង់ធម្មតាដែលមានប្រវែង4 ម៉ែត្រពីកន្លែងមួយទៅកន្លែងមួយទៀត។

ចំនុចសំខាន់ជាងគេទី2 នោះគឺ កាំជណ្ដើរហូតនេះអាចលៃតម្រូវកម្ពស់ដែលអ្នកត្រូវការបានយ៉ាងងាយស្រួលដោយខុសពីជណ្តើរធម្មតាដែលមិនអាចប្តូរតម្រូវកម្ពស់របស់វាបាន។

ជណ្តើរលាតធម្មតាមិនអាចប្តូរតម្រូវកម្ពស់វាបានទេ។ សម្រាប់ការធ្វើការនៅខាងក្រៅអគារ អ្នកត្រូវការជណ្តើរខ្ពស់មួយ ប៉ុន្តែសម្រាប់ធ្វើការក្នុងផ្ទះអ្នកត្រូវការជណ្តើរខ្លីមួយទៀត។ ដូច្នេះអ្នកត្រូវការជណ្តើរ ពីរបី ដែលមានប្រវែងខុសៗគ្នា ។

ជាមួយនឹងកាំជណ្ដើរហូតរបស់ហាងយើងខ្ញុំ  អ្នកនឹងមិនជូបនូវបញ្ហាទាំងអស់នេះទៀតឡើយ – អ្នកអាចធ្វើការនៅខាងក្រៅដែលមានទីខ្ពស់បាន ហើយអាចដាក់កំណត់ជណ្តើរមកត្រឹមកម្ពស់កណ្តាល ថែមទាំងអាចតម្រូវវាមកនៅកម្ពស់ទាបបំផុតក៏បានគឺទៅតាមទីកន្លែងដែលអ្នកត្រូវការប្រើវាបំញេញការងារចាំបាច់ណាមួយ។

នៅពេលអ្នកបានចាប់ផ្តើមប្រើជណ្ដើរហូតនេះជាលើកដំបូងអ្នកអាចគិតថា វាមិនរឹងខ្លាំងដូចជណ្ដើរធម្មតាឡើយ។ ប៉ុន្តែបន្ទាប់ពីអ្នកបានប្រើប្រាស់វាច្រើនដងរួច អ្នកនឹងប្រាកដដឹងថា- ជណ្ដើរហូតនេះគឺអាចទុកចិត្តបាន ហើយវាអាចទប់ទ្រនឹងទម្ងន់ធ្ងន់បានច្រើន។ ក្រុមហ៊ុនផលិតបានបញ្ជាក់អះអាងថាជណ្ដើរនេះអាចទ្រទម្ងន់បានរហូតដល់ 150 គីឡូក្រាម ប៉ុន្តែជាក់ស្តែងវាអាចទ្រទម្ងន់បានច្រើនជាងនេះទៀត។

ជណ្តើរហូតនេះមានចំណុចអវិជ្ជមានតែមួយប៉ុណ្ណោះ – នោះគឺ នៅលើជណ្ដើរមានផ្នែកផ្លាស់ទី និងចំណុចលម្អិតច្រើន – កុងតាក់ ឬគន្លឹះសោរអាចនឹងខូចបាន ប្រសិនបើយើងប្រើវាមិនប្រយ័ត្នដោយទម្លាក់លើដី ឬធ្វើឱ្យកខ្វក់។ ប៉ុន្តែបើគ្មានចំណុចលម្អិតទាំងនេះ គឺយើងមិនអាចហូតដំឡើងជណ្តើរធំ ខ្ពស់ពីខាងក្នុងបំពង់តូចបានទេ! ដូច្នេះ យើងគួរតែប្រើឧបករណ៍នេះដោយប្រុងប្រយ័ត្ន ប្រសិនបើយើងចង់ប្រើប្រាស់វាបានយូរអង្វែង។

នោះគឺជាព័ត៌មានទូទៅសម្រាប់ជណ្តើរហូត។ តោះ​​ឥឡូវ​នេះ​យើងនឹង រៀបរាប់អំពី​ម៉ូឌែល​ពិសេស​មួយទៀត!

យើង​មាន​ជណ្ដើរ​ហូតនេះ​ច្រើន​ម៉ូដែល​ខុសៗ​គ្នា ប៉ុន្តែ​ពួកយើងបានបែងចែកវាជា​ពីរ​ប្រភេទ​ធំៗ​គឺ ជណ្តើរហូតត្រង់ និង ជណ្តើរហូតបត់រាងអក្សរA ។

ជណ្តើរហូតត្រង់ ប្រភេទ I

ប្រភេទជណ្តើរហូតត្រង់ គឺជាជណ្តើរហូតត្រង់ឡើងលើយ៉ាងសាមញ្ញ និងមានទម្ងន់ស្រាលបំផុត។

វាមានរូបរាងបង្រួមតូច និងទម្ងន់ស្រាលអាចទុកដាក់ក្នុងផ្ទះដោយមិននាំអោយចង្អៀតជាពិសេសងាយស្រួលដឹកជញ្ជូន ឬយកតាមខ្លួនបានគ្រប់ទីកន្លែងទោះបីត្រូវដាក់លើម៉ូតូជិះម្នាក់ឯងក៏ដោយ។

កាំជណ្តើរនេះអាចដកហូតតម្លើង និងហូតដាក់បង្រួមចុះបានយ៉ាងល្អបំផុត។

វាមានបន្ទះកាំកម្រាស់ក្រាស់អាចជាន់ឡើង ឬឈរលើដោយសុវត្តិភាព និងមានទំនុកចិត្ត ។

វាមានជើងទប់សម្រាប់រក្សាលំនឹង ហើយមានភ្ជាប់កង់សម្រាប់ជាជំនួយដល់ការផ្លាស់ទីទៅតាមផ្ទៃរាបផ្សេងៗ (តែជាក់ស្តែងចាំបាច់ត្រូវមានសម្រាប់ម៉ូឌែលកម្ពស់ 4ម៉ែត្រឡើងទៅ)

កាំជណ្តើរនេះអាចដកហូតតម្លើង និងហូតដាក់បង្រួមចុះបានយ៉ាងល្អបំផុត។

ដូច្នេះជណ្តើរហូតត្រង់ គឺជាជម្រើសដ៏សាកសមបំផុតសម្រាប់អតិថជនណាម្នាក់ដែលត្រូវការដឹកវា ឬផ្លាស់ទីទៅកន្លែងផ្សេងៗគ្នាសម្រាប់បំពេញការងារណាមួយ។

ប៉ុន្តែការប្រើជណ្តើរហូតត្រង់នេះប្រាកដជាត្រូវប៉ះនឹងជញ្ជាំងដែលបានផ្អែកលើ ហើយវាអាចបង្ករជាស្នាមឆ្កូត ឬប្រឡាក់លើជញ្ជាំង ។

ជាមួយនឹងជណ្ដើរហូតត្រង់នេះ អ្នកអាចប្រើប្រាស់វាដោយគ្រាន់តែដាក់ជណ្ដើរបញ្ឈរផ្អែកនឹងជញ្ជាំង ដើមឈើ បង្គោល ឬផ្ទៃបញ្ឈរផ្សេងទៀតតែប៉ុណ្ណោះ ។ លោកអ្នក​មិន​អាច​ប្រើវាសម្រាប់ឡើងប្តូរ​អំពូលដែល​នៅ​ចំកណ្តាល​បន្ទប់ ឬមិនអាចអង្គុយ​លើ​កាំជណ្ដើរដើម្បីធ្វើការ​ជួសជុល​អ្វី​មួយ​ក្នុង​រយៈពេល​យូរបានឡើយ។

ប៉ុន្តែក្នុងការលុបបំបាត់ភាពអវិជ្ជមានទាំងអស់នេះលោកអ្នកអាចប្រើប្រាស់ប្រភេទជណ្តើរហូតបត់បានសម្រាប់បំពេញការងារចាំបាច់ទាំងនោះផងដែរ។

ជណ្តើរហូតបត់់ ប្រភេទ A

ជណ្តើរហូតបត់ឡើងរាងអក្សរAនេះ គឺអាចផ្តល់នូវលទ្ធភាព និងគុណប្រយោន៍ច្រើនដើម្បីសម្រេចកិច្ចការផ្សេងៗរបស់អ្នក។

ជាមួយប្រភេទជណ្តើរហូតបត់នេះ អ្នកអាចប្រើប្រាស់វាបានគ្រប់ទីកន្លែងក្នុងទម្រុងជាជើងបញ្ឈរពីរបត់ត្រង់ទាល់គ្នា ដែលអ្នកអាចប្រើវាធ្វើការបានយ៉ាងងាយស្រួល និងមានទំនុកចិត្តដោយមិនចាំដាក់ជណ្តើរផ្អែកប៉ះលើជញ្ជាំងផ្ទាល់នោះទេ។

ក្នុងពេលតែមួយប្រសិនបើអ្នកត្រូវការជណ្តើរបញ្ឈរត្រង់ខ្ពស់ នោះអ្នកគ្រាន់តែបើកគន្លឹះសោរ រួចបន្លាជណ្តើរបត់នេះទៅជាត្រង់ខ្ពស់បានយ៉ាងល្អ។

ប្រអប់គន្លឹះសោររឹងមាំខ្លាំង អាចទប់ទ្រទម្ងន់បានដល់150kg

ដូច្នេះអ្នកអាចឃើញថាជណ្តើរហូតបត់នេះមានមុខងារ និងគុណប្រយោជន៍ច្រើនក្នុងជណ្តើរតែមួយ នោះគឺអ្នកអាចដាក់ហូតវារត្រង់ជារាងអក្សរ I សម្រាប់ផ្អែកលើផ្ទៃបញ្ឈរ ហើយអ្នកក៏អាចហូតផ្គុំវាជាជណ្តើរបត់ទាល់គ្នាក្នុងទម្រង់ជើងទម្ររាងអក្សរA ដើម្បីដាក់បញ្ឈរនៅកណ្តាលផ្ទៃរាបផ្សេងៗ។

ប៉ុន្តែគ្មានអ្វីដែលល្អឥតខ្ចោះនោះទេដោយជណ្តើរហូតនេះវាក៏មានចំណុចអវិជ្ជមានតិចតូចផងដែរ ៖

  • ចំនុចទី1  : ជណ្តើរហូតបត់នេះ គឺធ្ងន់ជាងជណ្តើរហូតត្រង់ច្រើនជាង 2 ដង។
  • ចំនុចទី2 : នៅពេលបត់ជាទម្រង់អក្សរA វាមានទំហំធំជាងជណ្តើរហូតត្រង់ច្រើនជាង 2,5 ដង។
  • ហើយចំនុចទី 3 គឺ : ជណ្តើរហូតបត់នេះ មានតម្លៃថ្លៃជាង ឭជណ្តើរហូតត្រង់ច្រើនជាង 2 ដង។

ដូច្នេះអ្នកបានឃើញហើយថា ជណ្ដើរហូតទាំងពីរប្រភេទពិតជាឧបករណ៍ដ៏មានសារៈខំខាន់ខ្លាំង ហើយងាយស្រួលប្រើប្រាស់ដែលចាំបាច់ត្រូវមាននៅគ្រប់គេហដ្ឋាន ឬកន្លែងការងារ សម្រាប់បំពេញតួនាទីណាមួយ។ យើងខ្ញុំបានបង្ហាញជូនអ្នកនូវប្រភេទជណ្ដើរហូតទាំង 2 ប្រភេទនេះរួចហើយ ។ ឥឡូវនេះអ្នកអាចជ្រើសរើសប្រភេទជណ្តើរមួយណាដែលសាកសមបំផុតសម្រាប់ប្រើប្រាស់ក្នុងការងារសំខាន់ផ្សេងៗ អោយបានត្រឹមត្រូវទៅតាមការចង់បានរបស់លោកអ្នក ។

ហើយជាចុងក្រោយ យើងខ្ញុំសូមបង្វែអារម្មណ៍របស់លោកអ្នកមកផ្តោតសំខាន់លើចំនុចដែលទាក់ទងនឹង ផ្នែកសុវត្ថិភាព។

ការដាក់ផ្គុំជណ្ដើរហូតទាំងពីរប្រភេទនេះមិនងាយស្រួលប៉ុន្មានទេជាពិសេសសម្រាប់ម៉ូឌែលទំហំធំដោយអ្នកបានមើលឃើញនៅក្នុងវីដេអូផ្សេងៗគ្នាពីហាងដទៃទៀត។ ប្រសិនបើអ្នកមិនបានអនុវត្តត្រឹមត្រូវទៅតាមការណែនាំទាំងនោះ- វានឹងអាចធ្វើឱ្យអ្នករងរបួសដោយមុត ឬគៀបម្រាមដៃបាន។

យើងខ្ញុំបានបង្កើតវីដេអូជាពិសេសអំពីរបៀបនៃការដំឡើងជណ្ដើរហូតទាំងនេះឱ្យបានត្រឹមត្រូវ និងសុវត្ថិភាពបំផុត – សូមធ្វើការមើលវាដោយយកចិត្តទុកដាក់មុនពេលអ្នកប្រើប្រាស់ជណ្ដើរហូតទាំងពីរប្រភេទនេះ។

យើងខ្ញុំសង្ឃឹមថាអត្ថបទនេះនឹងអាចជួយអ្នកក្នុងការជ្រើសរើសឧបករណ៍ដ៏ត្រឹមត្រូវប្រកបដោយសុវត្តិភាព។

នៅក្នុងហាងរបស់យើងខ្ញុំគឺមានប្រភេទជណ្ដើរច្រើនទំហំ ច្រើនប្រវែង និងពណ៌ផ្សេងៗ។ សូមទាក់ទងមកយើងខ្ញុំ ប្រសិនបើអ្នកមានចម្ងល់បន្ថែម ឬត្រូវការទិញជណ្ដើរហូតទាំងនេះគឺមានលក់នៅទីនេះ។

N366 | ជណ្តើរហូត | Telescopic Ladders