តើត្រូវធ្វើយ៉ាងដូចម្ដេចដើម្បីទទួលបានជាយការ៉ូជាមុំស្រួច?
ដើម្បីកាត់ជាយការ៉ូជាមុំស្រួច ជាដំបូងអ្នកត្រូវធ្វើប្រតិបត្តិការជាមួយនឹងជាយឥការ៉ូជាមុនសិន។
លទ្ធផលចុងក្រោយយើងនឹងទទួលបានជ្រុងការ៉ូរាងដូចរូបខាងក្រោមនេះ
ការកាត់ជាយការ៉ូ ជាមុំស្រួចវាជារឿងមិនងាយស្រួលមួយ។ ប៉ុន្តែប្រសិនបើអ្នកចេះប្រើប្រាស់សំភារៈរឺឧបករណ៍ឲ្យបានត្រឹមត្រូវរួមជាមួយការធ្វើតាមក្បួនច្បាប់របស់យើងខ្ញុំ លោកអ្នកនឹងទទួលបានលទ្ធផលដ៏គួបចិត្តមួយនិងចំនាយពេលវេលាតិច។
ក្បួនច្បាប់នៃការកាត់ជាយការ៉ូត្រូវបានបែងចែកជា2ដំណាក់កាល
- ចៀរជាយដែលមិនត្រូវការចោល
- ឈូសជាយដែលកាត់រួចដើម្បីទទួលបានជ្រុងមុំស្រួចរាបស្មើ
ដើម្បីសម្រួលដល់ការកាត់ យើងសូមណែនាំឲ្យប្រើម៉ាស៊ីនកាត់ពីរក្នុងពេលតែមួយ ដែរម៉ាស៊ីនមួយមានក្បាលបន្ទះជាឌីសកាត់, និងមួយទៀតមានក្បាលបន្ទះជាឌីសឈូស។ ឭប្រើដងម៉ាស៊ីនកាត់តែមួយ តែលោកអ្នកត្រូវចំនាយពេលផ្លាស់ប្ដូរក្បាលបន្ទះ និងស្រោមការពារក្បាលបន្ទះកាត់។ សូមចង់ចាំថា រាល់ការផ្លាស់ប្ដូរក្បាលបន្ទះកាត់ម្ដងៗ តម្រូវឲ្យប្រើប្រាស់ស្រោមការពារ ជៀសវាងគ្រោះថ្នាក់ផ្សេងៗ។
មុននឹងចាប់ផ្ដើមធ្វើការកាត់ការ៉ូសូមពិនិត្យមើលទំរង់រូបរាងរបស់ការ៉ូជាមុនសិន, រូបរាងការ៉ូបែងចែកជាពីរស្រទាប់។ ស្រទាប់ក្រាស់ក្រោមជាស្រទាប់គោលរបស់ការ៉ូ និងស្រទាប់ស្តើងផ្នែកខាងលើដែលមានស្ទាយរូបភាពនិងពណ៏ខុសៗគ្នា។ហើយស្រទាប់ស្តើងនេះក៏អាចមានកម្រាសផ្សេងៗពីគ្នាផងដែរ។
1) ចំណោទសម្រាប់ដំណាក់កាលទីមួយរបស់យើង គឺការកាត់អតិបរិមាស្រទាប់គោលរបស់ការ៉ូ ក្រោមមុំស្រួចតូចជាង45ដឺការ៉េបន្ដិច ដោយពុំមានការប៉ះពាល់ដល់ស្រទាប់ស្ដើងខាងលើរបស់ការ៉ូ។សូមមើលរូបខាងក្រោម
ដើម្បីងាយស្រួលក្នុងការកាន់និងរក្សាទំនុកចិត្តក្នុងគ្របគ្រងចលនាកាត់ គួរប្រើម៉ាស៊ីនកាត់ដែលមានរាងតូចល្មម។ ទំហំរបស់ម៉ាស៊ីនកាត់ពិតជាដើរតួរសំខាន់ណាស់ ព្រោះអ្នកត្រូវការកាត់ស្រទាប់គោលរបស់ការ៉ូដែលគេកនឹងជាយរបស់វាបំផុត។
2) ដំណាក់កាលទីពីរ តំរូវឲ្យឈូសជាយស្រទាប់គោសរបស់ការ៉ូដែលបានកាត់រួចដោយរក្សាទុកកម្រាស់ផ្នែកស្រទាប់ខាងលើប្រមាណ0.2-0.3 មីលីម៉ែត។ ដំណាក់កាលនេះទាមទារការប្រុងប្រយ័ត្នខ្ពស់ដូច្នេះហើយវាអាចសំរេចបានតែក្នុងករណីប្រើប្រាស់ម៉ាស៊ីនឈូសដែលមានក្បាលឌីសឈូសលេខកូដ #50រឺក៏ #100។
ម្យ៉ាងទៀតរាល់ការឈូសការ៉ូ គួរតែប្រើប្រាស់ល្បឿនដ៏សម្រប់ស្របមួយ។ ប្រសិនបើ អ្នកប្រើល្បឿនលឿនធម្មតា ឌីសឈូសនឹងហោះចេញពីទួលម៉ាស៊ីន ដែលអាចបង្កគ្រោះថ្នាក់ដល់ខ្លួនឯងនិងអ្នកនៅក្បែរខ្លួន។
ហើយជាចុងក្រោយយើងនឹងទទួលបានការ៉ូដែលមានរាងដូចរូបខាងក្រោម
យេីងខ្ញុំសង្ឃឹមថាព័ត៌មានទាំងនេះនិងអាចជួយឪ្យអ្នកទាំងអស់គ្នាទទួលបាននូវលទ្ធិផលល្អក្នុងការងារ ហេីយរីកចម្រេីនក្នុងការងារ ។
សម្រាប់ពត៌មានលម្អិតអំពីផលិតផលនេះ(រូបភាព, វីដេអូ និង របៀបតម្លើងម៉ាស៉ីននេះ) អ្នកអាចអាននៅ
ក្នុងវេបសាយOPPAKOR.COMសូមចុចនៅលើលីងនេះ
N288/N289 | ម៉ាស៊ីនកាត់ការ៉ូស្វ័យប្រវត្តិ | Automatic Tile Cut Machine