យើងមានសេចក្តីរីករាយក្នុងការណែនាំអ្នកនូវម៉ាស៊ីនជំរុញទឹក ម៉ាកដែលពេញនិយមបំផុតនាំចូលពីប្រទេសចិនសុទ្ធសម្រាប់លាងរថយន្ត និងផ្ទះ – YILI
ម៉ាកល្បីគឺសំដៅលើ ៖
- បច្ចេកវិទ្យាដែលល្អបំផុត ហើយម៉ាស៊ីននេះគឺត្រូវបានផលិត និងផ្គុំចេញពីសម្ភារៈដែលមានគុណភាពខ្ពស់ ដូច្នេះម៉ាស៊ីននិងប្រព័ន្ធដំណើរការគឺប្រកបដោយប្រសិទ្ធភាពហើយជាប់ធន់អាចប្រើប្រាស់បានយូរអង្វែង។
- ការរចនាត្រូវបានបង្កើតឡើងដោយអ្នកជំនាញជាន់ខ្ពស់ធ្វើអោយម៉ាកម៉ាស៊ីននេះមានភាពទាក់ទាញ ងាយស្រួលប្រើប្រាស់ និងទាន់សម័យ។
- ក្រុមហ៊ុនផលិតដែលមានម៉ាកល្អគេបានបង្ហាញព័ត៌មានយ៉ាងត្រឹមត្រូវទាំងអស់របស់គេពិតៗ ហើយអ្វីដែលអាក្រក់នោះគឺថា ក្រុមហ៊ុនផលិតម៉ាកដែលមិនស្គាល់តែងតែកុហកអំពីផលិតផលរបស់ខ្លួន
នៅពេលជ្រើសរើសម៉ាស៊ីនជម្រុញទឹកដ៏ល្អបំផុតសម្រាប់ប្រើប្រាស់សូមយកចិត្តទុកដាក់លើចំណុចសំខាន់ 2 គឺ ៖
- កម្រិតនៃការជម្រុញទឹកចេញ
- បរិមាណទឹកដែលអាចផ្ទេរដោយម៉ាស៊ីនបង្ហាប់ក្នុងរយៈ ពេលមួយម៉ោង (ឬនាទី)។
ទាំង2ចំណុចនេះគឺមានសារៈសំខាន់បំផុត។
កម្លាំងនៃសម្ពាធទឹកដែលត្រូវបានកំណត់សម្រាប់ជម្រុញបាញ់ទឹកចេញមកផ្នែកខាងក្រៅប៉ះនឹងផ្ទៃម្ខាងទៀត។ ប្រសិនបើទឹកដែលបាញ់ចេញមានកម្លាំងសម្ពាធតិចតូច អ្នកនឹងមិនអាចបាញ់សម្អាត បំបែកដុំដីឥដ្ឋ ឬធូលីរឹងចេញពី ទីកខ្វក់ កង់រថយន្ត ឬផ្ទៃរាបនានានៅផ្ទះរបស់អ្នកបានឡើយ។
ហើយភាពកខ្វក់ដែលអាចលាងសម្អាតចេញពីរថយន្តបានលឿនល្អគឺអាស្រ័យលើបរិមាណទឹកដែលបានបាញ់ចេញក្នុងមួយឯកតានៃពេលវេលា។ ប្រសិនបើបរិមាណទឹកដែលបាញ់ចេញមានបរិមាណតិច ឬតូចពេកនោះ អ្នកនឹងមិនអាចសម្អាតផ្ទៃកខ្វក់នៅខាងមុខផ្ទះរបស់អ្នកបានទេ។
ក្រុមហ៊ុនផលិតដែលមិនសមហេតុផលអាចនិយាយកុហក ឬបង្ហាញពីកម្រិតកម្លាំងសម្ពាធខ្ពស់ពេកដោយមិនបានបញ្ជាក់ពីបរិមាណទឹកដែលម៉ាស៊ីនអាចបញ្ជូនទឹកចេញបាននោះទេ។ ជាលទ្ធផល អ្នកពិតជាអាចទទួលបានឧបករណ៍ដែលមានសម្ពាធខ្ពស់ ប៉ុន្តែការជម្រុញទឹករបស់វាមានបរិមាណតិចតូចខ្លាំង ដែលមិនគ្រប់គ្រាន់សម្រាប់អ្នកប្រើប្រាស់វាបានល្អ- អ្នកប្រាកដជាមិនត្រូវការម៉ាស៊ីនបង្ហាប់បែបនេះឡើយ។
អ្នកត្រូវការម៉ូដែលដែលមានលក្ខណៈទិន្នន័យពិតប្រាកដមួយ។ យើងមានផ្តល់ជូនម៉ូដែលបែបនេះ! ម៉ូដែលជម្រើសផ្សេងៗគ្នា – សម្រាប់កម្រិត និងបំពេញមុខងារផ្សេងៗគ្នា។
ម៉ូដែល2 ដំបូង 9125 និង 6700 ពួកវាគឺជាម៉ូឌែលពាក់កណ្តាលអាជិព។
- ម៉ូដែលនេះ – គឺធំបំផុត និងមានថាមពលខ្លាំង ដែលអាចដាក់ដំណើរការបាននៅផ្ទះជាមួយនឹងកម្លាំងអគ្គិសនី 220v ។ នៅលើទីផ្សារមិនមានម៉ាស៊ីនណាខ្លាំងជាងនេះទេ គឺមានតែម៉ូឌែលដែលមានកម្រិតខ្ពស់ពេញលេញដែលអាចដំណើរការបានជាមួយអគ្គិសនី 380v ។
- ម៉ូដែលនេះហៅថាកម្រិតខ្ពស់ ព្រោះវាអាចដំណើរការបានយូរគ្មានការរអាក់រអួលសាកសមបំផុតសម្រាប់ការលាងសំអាត ឡាន ជញ្ជាំងខ្ពស់ឬផ្ទៃរាបស្មើរនិងការងារធំៗ ផ្សេងៗនៅផ្ទះរបស់អ្នក។ ម៉ូដែលនេះម៉ូទ័រមានកម្លាំងខ្លាំង និងទម្ងន់ធ្ងន់ ។
-
ម៉ូដែល 9125 មានកម្លាំងខ្លាំងនិងធ្ងន់ជាង ម៉ូឌែល 6700 ហើយវាប្រើកង់ដើម្បីបម្លាស់ទី។
កម្លាំងនៃម៉ូទ័រ= 2500w, ថាមពលនៃសម្ពាធ= 150bar, កម្រិតបូមទឹក= 11 លីត្រ/នាទី
-
ម៉ូឌែល6700 វាតូចជាងម៉ូដែល 9125 បន្តិចប៉ុន្តែនៅតែមានថាមពលខ្លាំង។ ម៉ូដែលនេះមានការរចនាឡើងយ៉ាងពិសេស ហើយផ្នែកដែលល្អបំផុតគឺ អាចដកយកវាមកប្រើប្រាស់បានយ៉ាងងាយស្រួល និងឆាប់រហ័សដោយអាចតម្លើងវាព្យួរលើជញ្ជាំងផ្ទាល់។ សម្រាប់យានដ្ឋានដំណោះស្រាយដ៏ងាយស្រួលគឺ អ្នកអាចជ្រើសរើសកន្លែងជាក់លាក់មួយនៅលើជញ្ជាំងសម្រាប់ដាក់ម៉ាស៊ីនជម្រុញទឹកនៅទីនោះជាអចិន្ត្រៃយ៍ដែលអាចបន្លាយខ្សែរទុយោររបស់វាក្នុងបរិវេនយានដ្ឋានទៅតាមការចង់បាន។ ប៉ុន្តែបើករណីចាំបាច់អ្នកអាចដក ឬផ្លាស់ទីវាទៅទីតាំងផ្សេងទៀតបានយ៉ាងងាយស្រួលទៅតាមតម្រូវការរបស់អ្នក។
ថាមពលម៉ូទ័រ = 2000w, ថាមពលនៃសម្ពាធ = 140bar, កម្រិតបូមទឹក = 7.5លីត្រ /នាទី
បន្ទាប់ មក ម៉ូដែល ប្រើប្រាស់ប្រចាំខ្លួន។
-
ពួកវាខុសគ្នាពីម៉ូដែលកម្រិតខ្ពស់គឺ កម្លាំងខ្លាំងមធ្យម ទំហំតូចជាង និងទម្ងន់ស្រាលជាងហើយងាយស្រួលប្រើប្រាស់ និងសន្សំសំចៃបានច្រើន។
-
ម៉ូដែល 4450G: គឺម៉ូតប្រើប្រចាំក្នុងផ្ទះដែលមានថាមពលខ្លាំងបំផុតគ្រប់គ្រាន់សម្រាប់លាងរថយន្តធំៗ និងកន្លែងកខ្វក់ផ្សេងៗនៅទីធ្លាផ្ទះអ្នក។ វាមានការរចនាដ៏ស្រស់ស្អាត និងឧបករណ៍មានគុណភាពខ្ពស់។
ថាមពលម៉ូទ័រ = 1500w, ថាមពលសម្ពាធ =115 bar, កម្រិតបូមទឹក = 7.5លីត្រ / នាទី
-
ម៉ូដែល 4430 Plus :វាមានកម្រិតថាមពលខ្លាំងមធ្យម និងទំហំម៉ាស៊ីនតូចល្មម។ វាមិន មែន ជា ម៉ូដែល ធំ ឬតូចពេកនោះ ទេតែវាល្អសម្រាប់ការប្រើប្រាស់ជាប្រចាំ។ ការរចនាដ៏ស្រស់ស្អាត និងមានតុល្យភាពល្អរវាងទំហំ – ថាមពល – តម្លៃ។ សាកសមសម្រាប់ឡានតូចៗ ឬចំណតឡានមុខផ្ទះ។
ថាមពលម៉ូទ័រ = 1500w ថាមពលសម្ពាធ =115 bar ,កម្រិតនៃការបូមទឹក= 7លីត្រ/នាទី
-
ម៉ូដែល 4440G:គឺជាម៉ូតដែលមានរូបរាងតូចស្អាតហើយទាក់ទាញ និងមានថាមពលខ្លាំងគ្រប់គ្រាន់សម្រាប់លាង ឬម៉ូតូ។ ងាយស្រួលប្រើ ទុកដាក់ សន្សំសំចៃ ជាពិសេសអាចយកតាមឡានបានគ្រប់ទីកន្លែងសម្រាប់លាងរថយន្តពេលចុះតាមខេត្ត ឬក្នុងការធ្វើដំណើរផ្សេងៗ។
ថាមពលម៉ូទ័រ= 1300w ថាមពលសម្ពាធ = 105bar ,កម្រិតបូមទឹក = 6.6 លីត្រ/នាទី។
