ម៉ូឌែល N237 | ម៉ូទ័រលកជញ្ជាំង| Wall chaser 5000W
ជាម៉ូឌែលដែលមានកម្លាំងខ្លាំងធ្វើការបានរហ័សជាមួយការលកជញ្ជាំងឬបេតុងនៅលើជញ្ជាំងដើម្បីបង្កើតចង្អូរសម្រាប់ដាក់ទុយោទឹកឬបង្កប់ខ្សែភ្លើង។
នេះម៉ូឌែលម៉ូទ័រលកជញ្ជាំងដែលធំជាងគេបង្អស់របស់ហាងយើងខ្ញុំដែលវាសម្រាប់ធ្វើការច្រើនក្នុងរយ:ពេលយូរ .ដែលកម្លាំងរបស់វារហូតទៅ 5000W ម៉ូឌែលនេះមានដៃកាន់ពិសេស 2 សម្រាប់ងាយស្រួលធ្វើការទាំង ជាន់ក្រោមនិងលើជញ្ជាំង ។ ម៉ូឌែលនេះផងដែរមានផ្នែកពិសេសសម្រាប់កាត់នៅកន្លែងកែង ដោយគម្រោបវានិងធ្វើការបើកដោយអូតូដូច្នេះអ្នកអាចកាត់កន្លែងកែងបានយ៉ាងងាយ ។
ម៉ូឌែលនេះមានផ្លែ5 (ម៉ូឌែលដាក់ផ្លែបានប្រាំ)។ ឧបករណ៍នេះអាចកាត់ចង្អូរទទឹងបាន48មីលីម៉ែត្រហើយកាត់បានជម្រៅ42មីលីម៉ែត្រអាចដាក់ទុយោបានពីរឬបីនៅក្នុងចង្អូរមួយពីព្រោះចង្អូរមានមុខកាត់ធំ។ វាគឺជាម៉ូឌែលដែលយើងមានសម្រាប់លកចង្អូរធំបំផុត។
ជាមួយនិងម៉ូទ័រនេះនៅពេលដែលយើងកាត់ជញ្ជាំងរួច យើងមិនបាច់ប្រើម៉ូទ័របុកមកដាប់លើជញ្ជាំងទៀតនោះទេ គឺម៉ូទ័រនេះបានសម្អាត់មួយចង្អូររួចរាល់ហើយ យើងអាចដាក់ទុយោឬក៏ខ្សែភ្លើងចូលនៅក្នុងចង្អូរនោះយ៉ាងងាយស្រួលនិងលឿនថែមទៀតផង ។
ម៉ូឌែលនេះមានភ្ជាប់ជាមួយម៉ូទ័របាញ់ទឹកហើយយើងក៏អាចភ្ជាប់ជាមួយនិងម៉ូទ័របូមធូលីបានដែរមិនអាចមានធូលីនិងការប្រេះស្រាំជញ្ជាំនៅពេលដែលយើងធ្វើការ។
ប្រើឧបករណ៍នេះវាជួយអោយយើងធ្វើការបានរហ័សនិងល្អ។
កម្លាំង : 5000w
ផ្លែ : 5
បន្ទះទំហំ 133mm
ចង្អូរទទឹង : 48mm
ចង្អូរជម្រៅ : 42mm