N144 | គម្របបូមធូលីប្រើជាមួយម៉ូទ័រឆាប | Dust Shroud for Angle Grinder
គម្របបូមធូលីប្រើជាមួយម៉ូទ័រឆាប
ឧបករណ៍មួយនេះវាពិតជាមានប្រយោជន៍ខ្លាំងណាស់សម្រាប់ម៉ូទ័រឆាប។
នៅពេលដែលអ្នកធ្វើការខាត់ ប៉េតុង ជញ្ជាំង ឬ ជាន់នីមួយៗវាពិតជាមានធូលីហុយច្រើនពីការងារមួយនេះ ជាពិសេសនៅពេលដែលអ្នកខាត់ឬឈូសថ្នាំលាបពណ៌ឬម្សៅបៀក។
ក្នុងរយៈពេលត្រឹមតែ 2 3 វិនាទីប៉ុណ្ណោះវាពិតជាពិបាកដកដង្ហើមសម្រាប់អ្នកខ្លាំងណាស់និងមើលអ្វីឃើញមិនច្បាស់នៅពេលដែលអ្នកធ្វើការក្នុងបន្ទប់បិទជិត។
ប៉ុន្តែប្រសិនបើអ្នកភ្ជាប់ឧបករណ៍នេះជាមួយនឹងម៉ាស៉ីនបូមធូលីនៅពេលធ្វើការអ្នកនឹងគ្មានធូលីហុយហើយវាធ្វើអោយអ្នកងាយស្រួលធ្វើការគ្រប់ទីកន្លែង។
ឧបករណ៍នេះអាចដោះផ្នែកខាងលើចេញបានដើម្បីអោយមានភាពងាយស្រួលក្នុងការខាត់គែមជ្រុងនៃជញ្ជាំង។