ម៉ូឌែល N174 | ម៉ូទ័រលកជញ្ជាំងសម្រាប់ជញ្ជាំងឥដ្ឋ | Wall chaser for Brick wall
មួយតួរខ្លួនរបស់វាធ្វើពីដែកអាលុយមីញ៉ូមដ៏ក្រាស់ហើយរឹងមាំ។
ឧបករណ៍នេះសម្រាប់បង្កើតចង្អូរលើជញ្ជាំង(ឥដ្ឋ)ដើម្បីបង្កប់ទុយូទឹកឬខ្សែភ្លើង វាធ្វើការបានលឿនហើយមិនហុយទៀតផងចំណេញពេលវេលារបស់យើងបានច្រើនតែអ្នកដែលប្រើវាត្រូវមានកម្លាំងខ្លាំង។
នៅពេលដែលអ្នកប្រើវាសូមប្រុងប្រយ័ត្នចំពោះដែកដែលនៅខាងក្នុងជញ្ជាំងនិងធ្នឹមបេតុងបង្កប់នៅក្នុងជញ្ជាំងព្រោះថាឧបករណ៍នេះវាប្រើបានតែជាមួយជញ្ជាំងឥដ្ឋតែប៉ុណ្ណោះ។
សម្រាប់ប្រើជាមួយជញ្ជាំងបេតុងដែលមានដែកនៅខាងក្នុងហាងរបស់យើងខ្ញុំក៏មានឧបករណ៍ 3-4ម៉ូឌែលទៀតផងដែរ។
ឧបករណ៍នេះអាចប្រើផ្លែ2ដែលអាចបង្កើតទំហំចង្អូរ :
- ប្រវែង 25mm និង ជម្រៅ 30mm
- ប្រវែង 35mm និង ជម្រៅ 40mm
មួយឈុតជាមួយម៉ូទ័រមានតែផ្លែ 25mm មួយប៉ុណ្ណោះ ហើយលោកអ្នកក៏អាចទិញផ្លែថែបពីហាងរបស់យើងខ្ញុំបានផងដែរ
រូបភាពនិងវីដេអូដែលនៅខាងក្រោមនេះវាមិនមែនជាផលិតផលរបស់យើងខ្ញុំទេ យើងគ្រាន់តែប្រើវាដើម្បីបង្ហាញពីរបៀបប្រើប្រាស់ដែលវាស្រដៀងទៅនឹងផលិតផលរបស់យើងខ្ញុំតែប៉ុណ្ណោះ។