ម៉ូឌែល N179 | ម៉ូទ័រលកជញ្ជាំង | Wall chaser 3500W
ជាម៉ូឌែលដែលមានកម្លាំងមធ្យមធ្វើការបានរហ័សជាមួយការលកជញ្ជាំងឬបេតុងនៅលើជញ្ជាំងដើម្បីបង្កើតចង្អូរសម្រាប់ដាក់ទុយោទឹកឬបង្កប់ខ្សែភ្លើង។
មានដៃកាន់ដ៏ស្រួលដែលអាចបង្វិលទៅតាមស្ថានភាពការងារ ជាពិសេសពេលលកផ្ដេក។
ម៉ូឌែលនេះមានផ្លែ5 (ម៉ូឌែលដាក់ផ្លែបានប្រាំ)។ ឧបករណ៍នេះអាចកាត់ចង្អូរទទឹងបាន40មីលីម៉ែត្រហើយកាត់បានជម្រៅ36មីលីម៉ែត្រ។
ជាមួយនិងម៉ូទ័រនេះនៅពេលដែលយើងកាត់ជញ្ជាំងរួច យើងមិនបាច់ប្រើម៉ូទ័របុកមកដាប់លើជញ្ជាំងទៀតនោះទេ គឺម៉ូទ័រនេះបានសម្អាត់មួយចង្អូររួចរាល់ហើយ យើងអាចដាក់ទុយោឬក៏ខ្សែភ្លើងចូលនៅក្នុងចង្អូរនោះយ៉ាងងាយស្រួលនិងលឿនថែមទៀតផង ។
ម៉ូឌែលនេះមានភ្ជាប់ជាមួយម៉ូទ័របាញ់ទឹកហើយយើងក៏អាចភ្ជាប់ជាមួយនិងម៉ូទ័របូមធូលីបានដែរមិនអាចមានធូលីនិងការប្រេះស្រាំជញ្ជាំនៅពេលដែលយើងធ្វើការ។
ប្រើឧបករណ៍នេះវាជួយអោយយើងធ្វើការបានរហ័សនិងល្អ។
កម្លាំង : 3500w
ផ្លែ : 5បន្ទះទំហំ 120mm
ចង្អូរទទឹង : 40mm
ចង្អូរជម្រៅ : 36mm
មានម៉ូទ័របាញ់ទឹក
អាចភ្ជាប់ជាមួយម៉ូទ័របូមធូលីបាន