ម៉ូឌែល N250 | ម៉ូទ័រកាត់កែងមានបូមរុញ | Sliding Mitre Saw 305mm
ជាម៉ូឌែលដែលធំហើយមានមុខងារជាច្រើនជាមួយនិងការកាត់រុញ ទំហំផ្លែ 305mm(12”)
ម៉ូទ័រនេះអ្នកគួរតែប្រើវានៅពេលអ្នកត្រូវការកាត់កំណាត់ឈើធំៗជាប្រចាំ.សម្រាប់អ្នកដែលកាត់ឈើតូចៗឬឈើមធ្យមអ្នកគួរតែជ្រើសរើសម៉ូឌែលតូចជាងនេះទើបល្អ
ម៉ូឌែលនេះអាចធ្វើបានដែលម៉ូឌែលដទៃរមិនអាចធ្វើបាន:
- អាចផ្អៀងបានមុំ 45 ដឺក្រេទាំងសងខាង ទាំងឆ្វេងនិងស្តាំ(ដែលម៉ូទ័រកាត់កែងនេះជាទូទៅអាចផ្អៀងបានតែម្ខាងប៉ុណ្ណោះ)
- អាចបង្វិលបានមុំរហូតទៅដល់មុំ 60 ដឺក្រេ (ដែលជាទូរទៅម៉ូទ័រកាត់កែងនេះអាចបង្វិលបានត្រឹមតែ 45 ដឺក្រេប៉ុណ្ណោះ)
- ម៉ូឌែលនេះមានភ្លើងឡាស៊ែរ អាចអោយអ្នកងាយស្រួលមើលឃើញកន្លែងឈើដែលត្រូវកាត់
កម្លាំងម៉ូទ័រ : 1800w
ទំហំផ្លែ : 305mm(12”)
អាចកាត់ឈើបានកម្រាស់ : 110mm
អាចកាត់ឈើបានប្រវែង : 310mm