ម៉ាស៊ីនខាត់អូតូម៉ាទិចនេះវាពិតជាមានប្រយោជន៍ខ្លាំងណាស់និងជាម៉ាស៊ីនដ៏អំណោយផលសម្រាប់រោងជាងឈើ។ បើសិនជាយើងប្រៀបធៀប ម៉ាស៊ីនខាត់អូតូនេះ ធ្វើការលឿនជាង ម៉ូទ័រខាត់ដោយប្រើដៃ1000ដង។ មិនត្រឹមតែលឿននោះទេ ថែមទាំងខាត់បាន ជ្រៅជាងនិងស្មើរល្អទៀតផង។ នេះគឺវាសំខាន់ខ្លាំង ប្រសិនបើអ្នកធ្វើការជាមួយ ផ្ទាំងឈើ និងបំណែកឈើសំប៉ែត សម្រាប់គ្រឿងសង្ហារឹម ដូចជា ធ្នើរ ទូរ ទ្វារ តុ និងកន្លែងណាដែលមានផ្ទៃរាបស្មើរសំខាន់ៗ និងងាយមើលឃើញឬប៉ះដោយដៃហើយមានអារម្មណ៍ថាមិនស្មើរ ។ជាមួយនិងការខាត់ផ្ទាំងឈើ និងបំណែកឈើសំប៉ែត អោយបានត្រឹមត្រូវនិងស្មើរល្អ ដោយប្រើដៃគឺវាពិបាកខ្លាំងណាស់ឬស្ទើរតែមិនអាចទៅរួច
យើងផ្តល់ឱ្យអ្នកនូវស្ថានភាពពេញនិយមចំនួន 4 សម្រាប់បង្ហាញពីម៉ាស៊ីននេះ:
1/ នៅពេលដែលមានស្នាមឆ្កូតនៅលើបំណែកឈើរបស់អ្នក ហើយអ្នកមិនមានម៉ាស៊ីនខាត់អូតូនេះ អ្នកប្រាដកជាគ្មានជម្រើសអ្វីក្រៅពីខាត់តែកន្លែងដែលមានស្នាមឆ្កូតនោះ។ នៅចុងបញ្ជប់កន្លែងដែលខាត់នោះ ផតចុះជាងផ្ទៃជុំវិញ ហើយវាអាចមើលឃើញ ឬអាចដឹងដោយការប៉ះដោយដៃ។ នៅមានស្នាមឆ្កូត ច្រើនកន្លែងទៀតនៅលើផ្ទៃឈើ វាពិបាកខ្លាំងណាស់ក្នុងការធ្វើឪ្យវាស្មើរល្អ។ ប៉ុន្តែជាមួយនិងម៉ាស៊ីននេះវិញ អ្នកអាចខាត់វាពេញស្មើរផ្ទៃ ហើយអ្នកមិនបាច់ខ្វល់ថាមាន ស្មាមឆ្កូតប៉ុន្មាននិងជម្រៅជ្រៅប៉ុណ្ណានោះទេ បញ្ហាទាំងនេះនិងត្រូវយកចេញក្នុងរយ:ពេលប៉ុន្មាននាទីប៉ុណ្ណោះ។
2/ ស្ថានភាពពេញនិយមទី2 គឺនៅពេលដែល សន្លឹកឈើរបស់អ្នករក្សាទុកនៅក្នុងឃ្លាំងរយ:ពេលយូរ ហើយមើលទៅចាស់ឬក៏ទទឺកហើយស្រទាប់ខាងលើនៃឈើត្រូវបានខូច។ ការខាត់ដោយម៉ាស៊ីនដៃ នៅលើផ្ទាំងឈើធំនិងជ្រៅបែបនេះ វាពិតជាការងារពិបាកណាស់ហើយលទ្ធផលនៃការខាត់គឺមិនបានល្អនោះទេ។ ព្រោះតែមិនអាចខាត់បានជ្រៅនិងមិនអាចរក្សានូវផ្ទៃស្មើរបាន។ អ្នកខាតកម្លាំងនិងពេលវេលាយ៉ាងច្រើនហើយនៅចុងបញ្ចប់លទ្ធផលសន្លឹកឈើគឺមិនអាចទទួលយកបាន។ ប៉ុន្តែជាមួយនិងម៉ាស៊ីនខាត់អូតូនេះវិញ ការខាត់និងល្អឥតខ្ជោះ ស្មើរស្អាត់រលោងហើយជម្រៅនៃគឺការខាត់តាមតែអ្នកចង់បាន និយាយរួមលឿនខ្លាំងតែម្តង។
3/ ឃ្លាំងរបស់អ្នកផលិតគ្រឿងសង្ហារឹមជាច្រើន ហើយអ្នកមានបំណែកឈើរាប់រយរាប់ពាន់ ដែលត្រូវខាត់និងលទ្ធផលនៃការខាត់ ធានាអោយមានស្ថេរភាព។ អ្នកមិនមានពេលសូម្បីតែពិនិត្យមើលពី គុណភាបនិងកម្រាស់ នៃបំណែកឈើនិមួយៗ។ ហើយអ្នកត្រូវការមនុស្សប៉ុន្មានអ្នកនិងត្រូវចំណាយពេលវេលាប៉ុន្មានដើម្បីខាត់វា។ ម៉ាស៊ីនខាត់អូតូនេះជាដំណោះស្រាយដ៏ល្អបំផុតរបស់អ្នក។
4/ អ្នកបានផលិតបំណែកឈើយ៉ាងល្អិតល្អន់ ទាំងតូចទាំងធំ ប៉ុន្តែឥឡូវអ្នឃើញថាត្រូវការឪ្យវាស្តើងជាងនេះ 1ឬ2mm។ អ្នកអាចប្រើម៉ាស៊ីនឈូសឈើខាងលើសម្រាប់ បំណែកឈើវែង ប៉ុន្តែអ្នកមិនអាចប្រើម៉ាស៊ីនឈូសឈើខាងលើបានទេ ហើយជាធម្មតាអ្នកត្រូវខាត់ម្តងទៀតដដែល។ ជាមួយនិងម៉ាស៊ីនអូតូនេះអ្នកអាចខាត់បាន ទាំងផ្នែកតូចនិងធំយ៉ាងងាយស្រួល ហើយសុវត្ថិភាព។
***
នៅក្នុងម៉ាស៊ីននេះអាចដាក់ខាត់បំណែកឈើបានមុខ ប្រវែង45cm ហើយម៉ាស៊ីននេះមានចំហៀងម្ខាងបើក សម្រាប់អោយខាត់បំណែកឈើបានមុខប្រវែង 90cm។ ដំបូងអ្នកត្រូវខាត់ពាក់កណ្តាលនៃឈើបន្ទាប់មកអ្នកត្រឡប់ខាត់ពាក់កណ្តាលទៀត។ ម៉ាស៊ីននេះប្រើក្រដាសខាត់ធម្មតាក្នុងការរុំ អ្នកក៏អាចទិញវានោក្នុងហាងយើងខ្ញុំឬនៅលើទីផ្សារ។ សម្រាប់ការប្តូរក្រដាសនៅលើម៉ាស៊ីននេះងាយស្រួលមិនចំណាយពេលច្រើនទេ។