N356 | ម៉ុលទីធូល | Multitools
ហាងយើងខ្ញុំមានលក់ ម៉ុទីធូលចំនួន 2ម៉ូឌែល
ម៉ូឌែលទី N356 សម្រាប់ធ្វើការទូរទៅនៅពេលដែលអ្នកត្រូវការកាត់អ្វីមួយ កម្លាំងម៉ូទ័រ 220W។
ដើម្បីប្តូរផ្លែអ្នកត្រូវដោះខ្ចៅជាមួយនិងសោរ ប្តូរផ្លែហើយមួលខ្ចៅចូលវិញ។
ម៉ូឌែលទី N357 សម្រាប់ដំណើរការរយ:ពេលយូរ ជាមួយនិងកម្លាំងម៉ូទ័រ 500w ម៉ូឌែលនេះមានយន្តការពិសេសដើម្បី
លឿនក្នុងការប្តូរផ្លែដោយមិនបាច់ប្រើសោរ។
អ្នកគួរតែមានម៉ូទ័រនេះនៅក្នុងក្រុមការងារណាដែលធ្វើការជាមួយនិង រចនាបទខាងក្នុង ជួលជុលផ្ទះឡើងវិញ ជាងទឹក និង ជាងឈើ… ។
ម៉ូទ័រនេះកាត់មិនលឿននោះទេប៉ុន្តែវាមានភាពត្រឹមត្រូវនិងកន្លែងដែលលោកអ្នកមិនអាចកាត់ជាមួយឧបករណ៍ផ្សេងទៀតបាន អ្នកមិនប្រើវាជារៀងរាល់ថ្ងៃនោះទេ ប៉ុន្តែនៅក្នុងកាលទេសលំបាកវាគឺជាឧបករណ៍ដ៏អស្ចារ្យដែលជួយលោកអ្នកអោយចំណេញទាំងពេលវេលានិងថវិកា
អ្នកអាចមើលវិដេអូពីការប្រើប្រាស់ឧបករណ៍នេះរាប់ពាន់វិដេអូនៅក្នុងយូធូប YouTube
នៅក្នុងហាងយើងខ្ញុំក៏មានលក់ផ្លែសម្រាប់កាត់ ឈើ ដែក និងជ័រ ខ្លះផងដែរ