N423 | ឧបករណ៍លាយបេតុងផ្តេក | Horizontal mixer | 1000L
ម៉ាស៊ីនលាយបេតុងផ្តេកគឺជាម៉ាស៊ីនដែលមានផលិតភាពខ្លាំង ជាពិសេសនៅតំបន់ធំៗ ដែលមិនមានលទ្ធភាព ឬគ្មានបំណងរៀបចំការដឹកជញ្ជូនបេតុងដែលផលិតនៅរោងចក្របេតុង។
លក្ខណៈសំខាន់ៗនៃឧបករណ៍លាយបេតុងផ្ដេក :
– ងាយស្រួលក្នុងការផ្ទុកខ្សាច់ និងថ្ម និងងាយស្រួលចាក់បេតុង មិនចាំបាច់បង្វិលដៃដើម្បីបត់ធុងចាក់នោះទេ កម្មករមិននើយហត់ឡើយ។
– ប្រតិបត្តិការបន្តយូរ ម៉ូទ័រមានកម្លាំងខ្លាំងអាចដំណើរការបានរយៈពេលយូរ និងមិនឡើងកំដៅ។
– ងាយស្រួលក្នុងការដឹកជញ្ជូន បើប្រៀបធៀបជាមួយឧបករណ៍លាយដែលមានទំហំធំផ្សេងទៀត។
ហើយអត្ថប្រយោជន៍ដ៏សំខាន់បំផុតនៃឧបករណ៍លាយនេះគឺថាវាអាចរៀបចំបរិមាណនៃបេតុងដែលច្រើនបានយ៉ាងឆាប់រហ័ស។ ដូចគ្នានឹងឧបករណ៍លាយផ្សេងទៀតដែរ នៅលើឈ្មោះម៉ូឌែលនោះអ្នកនឹងឃើញចំណុះមួយធុងពេញ – 1000L ។ ប៉ុន្តែនៅកន្លែងនេះអ្នកត្រូវប្រុងប្រយ័ត្នហើយ កុំយល់ខុស – នៅក្នុងឧបករណ៍លាយបេតុងនីមួយៗ មានតែមួយផ្នែកតូចនៃបរិមាណសរុបនៃធុងប៉ុណ្ណោះ ដែលត្រូវលាយបេតុងបាន។ ជាឧទហរណ៍គំរូ ឧបករណ៍លាយធម្មតា 200L អាចផ្តល់បេតុងបានត្រឹមតែ 85L ប៉ុណ្ណោះ ដូច្នេះត្រូវសួរអ្នកលក់ជានិច្ចថា តើបរិមាណបេតុងដែលអាចទទួលបានប៉ុន្មាននៅក្នុងម្តងនៃការលាយមួយធុង។
ម៉ូឌែលនេះ 1000L នេះអាចលាយបេតុងបាន 250L (0.25 m3) ។វាអាស្រ័យលើកម្លាំង និងភាពរាវនៃបេតុងដែលអ្នកចង់ទទួលបាន សម្រាប់បេតុង 250L អ្នកនឹងត្រូវប្រើស៊ីម៉ងត៍ប្រហែល 1.5 បាវ។
កុំភ្លេចលាងសម្អាតឧបករណ៍លាយនេះឱ្យបានស្អាត់បន្ទាប់ពីធ្វើការងាររួច អាយុកាលនៃឧបករណ៍លាយគឺអាស្រ័យទៅលើការប្រើប្រាស់របស់អ្នកដោយផ្ទាល់។ ចំពោះគោលការណ៍នេះ ជាការល្អបំផុតគឺត្រូវការប្រើម៉ាស៊ីនបាញ់ទឹក ដែលនៅក្នុងហាងរបស់យើងខ្ញុំក៏មានលក់ម៉ាស៊ីនបាញ់ទឹកជាច្រើនម៉ូឌែលផងដែរ៕