N425 | ជណ្តើរបត់ប្រភេទ អក្សរ-M | Folding ladder M-type
អត្ថប្រយោជន៍ចម្បងនៃជណ្ដើរបត់ប្រភេទ អក្សរ-M គឺពួកវាអាចបត់ជារាងផ្សេងៗគ្នា បត់បានដូចជា:
– បត់ត្រង់លាត ជា(ប្រភេទអក្សរ-I)
– បត់ពាក់កណ្តាលតាមលំនាំឆ្អឹងជង្គង់ (ប្រភេទអក្សរ-A)
– បត់ជាទម្រង់តុ
– និងរូបរាងដែលមានប្រយោជន៍បំផុតគឺ រាងអក្សរ-M
ជណ្ដើរក្នុងរាងជាអក្សរ-M អនុញ្ញាតឱ្យអ្នកធ្វើការយ៉ាងស្រួលនៅជិតជញ្ជាំង ឬនៅលើពិដានក្នុងតំបន់ធំៗ ហើយមិនរំកិលជណ្ដើរញឹកញាប់នោះទេ។ ដូចគ្នានេះផងដែរប្រសិនបើអ្នកប្រើបន្ទះក្តារជាច្រើនហើយដាក់វានៅក្នុងចន្លោះកាំជណ្តើរអ្នកនឹងទទួលបានថ្នាក់ និងធ្នើរជាច្រើន នេះវាធ្វើឲ្យមានភាពងាយស្រួលផងដែរនៅពេលធ្វើការជួសជុលបរិវេណនោះ ហើយឧបករណ៍និងសម្ភារៈមិនស្ថិតនៅលើឥដ្ឋទៀតទេគឺអ្នកអាចដាក់វានៅលើធ្នើរជណ្តើរ ដែលវាតែងតែនៅក្បែរអ្នក ហើយអ្នកមិនចាំបាច់ចុះឡើងពីលើជណ្តើរដើម្បីយកពួកវាទៀតទេ។
ជណ្ដើរបត់ប្រភេទ អក្សរ-M មានគុណសម្បត្តិមួយចំនួនទៀតលើសពី ជណ្តើរហូត:
– ជណ្ដើរប្រភេទនេះវាផលិតពីអាលុយមីញ៉ូម ដូច្នេះហើយវាស្រាលជាងជណ្ដើរដែក វាមានសារៈសំខាន់ណាស់ជាពិសេសនៅពេលដែលជណ្ដើរវែង
– ជណ្ដើរប្រភេទនេះអាចមានកម្ពស់ខ្ពស់ខ្លាំងរហូតដល់ 10m ប្រសិនបើលាតពេញជា (ប្រភេទអក្សរ-I) និងឡើងដល់ 5m ប្រសិនបើបត់ជាទម្រង់ជង្គង់ (ប្រភេទអក្សរ-A) ។
– ពួកវារឹងជាង និងមានលំនឹងជាងជណ្ដើរហូត អ្នកអាចផ្លាស់ទីតាមកង់ពួកវាបានលឿនជាង ហើយកាន់ដោយដៃម្ខាង។
ហាងរបស់យើងខ្ញុំមានជណ្ដើរបត់អក្សរM ជាច្រើនខ្នាត