N426 | ម៉ាស៊ីនតូចសម្រាប់ប៉ូលាបេតុង | Mini Grander For Polish Concrete
ម៉ាស៊ីននេះមានក្បាលបីរ ដែលអាចប្តូរផ្លែជំនួសបានពីរប្រភេទ ប្រភេទទីមួយគឺ ផ្លែសម្រាប់ដំណើរការលើដុំពកនៃបេតុង និងប្រភេទទីពីរ ផ្លែបន្ទះបិទ(ដូចសំបកអណ្តើក) សម្រាប់ដុសខាត់ផ្ទៃរាបស្មើរហូតដល់រលោង។
ម៉ាស៊ីននេះគឺសក្តិសមសម្រាប់សម្អាតដុំពកគោលបានលឿនរហ័យទាំង ជាន់ និងជញ្ជាំង បន្ទាប់ពីការសាងសង់រួច វាក៏ដូចជាសម្រាប់ក្រុមជំនាញដែលចូលរួមក្នុងអាជីវកម្មនៃការប៉ូលាបេតុងផងដែរ។ ម៉ាស៊ីននេះអាចទៅដល់កន្លែងតឹងៗ ដែលម៉ូទ័រឆាបធំៗមិនអាចទៅដល់បាន។
សម្រាប់ការងារប្រកបដោយផាសុខភាព គួរតែទិញម៉ូទ័របូមធូលីសំណង់តូចដើម្បីបូមធូលីនៅពេលប្រើម៉ាស៊ីន ហើយបន្ទាប់មកវានឹងមិនមានធូលីទាល់តែសោះ ទាំងនៅលើជាន់ ឬនៅលើអាកាស។ អ្នកក៏អាចទិញម៉ាស៊ីនបូមធូលីបែបនេះនៅក្នុងហាងរបស់យើងខ្ញុំបានផងដែរ ហើយសម្រាប់ការទិញម៉ាស៊ីនប៉ូលាបេតុង + ម៉ូទ័របូមធូលីជាឈុតនឹងចំណាយតិចជាងការទិញវាដាច់ដោយឡែក។
ម៉ាស៊ីននេះក៏អាចភ្ជាប់ជាមួយនឹងដងវែងផងដែរ – ងាយស្រួលធ្វើការសម្រាប់ការប៉ូលា។ ដងលក់ដាច់ដោយឡែក។
ក្នុងឈុតរួមមានផ្លែចំនួន3 សម្រាប់ខាត់ដុបនៃបេតុង និង ផ្លែចំនួន3 “រាងចំបកអណ្តើក” សម្រាប់ប៉ូលាបេតុង។ នេះគឺវាគ្រប់គ្រាន់ដើម្បីខាត់ឪ្យស្មើរ និងប៉ូលាជាន់ ប៉ុន្តែស្នាមឆ្កូតធំពីផ្លែបីរដំបូងនឹងនៅតែបន្សល់បន្ទាប់ពីការប៉ូលា។ ដើម្បីប៉ូលាឪ្យចាំងដូចគ្នាកញ្ចក់ អ្នកត្រូវទិញផ្លែដែលមានតម្លៃមធ្យមនៃការប៉ូលាជម្រៅ – ដូចដែលតែងតែធ្វើនៅលើម៉ាស៊ីនប៉ូលាថ្ម។