N256 | ម៉ូទ័រស្វានបុកខ្នាតតូច | Impact Drill
មានរាងតូចប៉ុន្តែវាជាម៉ូទ័រស្វានបុកខ្នាតតូចដែលមានកម្លាំងខ្លាំង
ជាឧបករណ៍ដ៏ល្អបំផុតសម្រាប់ប្រើបា្រស់ក្នុងផ្ទះវាអាចស្វានដែក ឈើ ជ័រ ឥដ្ឋ និងជញ្ជាំងឥដ្ឋ
វាហៅថាម៉ូទ័រស្វានបុកខ្នាតតូច_ព្រោះម៉ូទ័រនេះអាចបុកជញ្ជាំងឬជាន់ក្រោមបានពេលដែលអ្នកស្វានវា ប៉ុន្តែកុំច្រឡំម៉ូទ័រស្វានបុកខ្នាតតូច(Impact drill)នេះនិងឧបករណ៍មួយទៀតដែលគេហៅថាម៉ូទ័រស្វានបុក(Rotary Hammer)
ម៉ូទ័រស្វានបុកខ្នាតតូចអាចស្វានជញ្ជាំងឥដ្ឋនិងជញ្ជាំងបេតុងដែលមិនរឹងខ្លាំង.វាមានកម្លាំងបុកមិនសូវខ្លាំងទេបើសិនជាលោកអ្នកត្រូវការស្វានរន្ធច្រើន,លឿនហើយជញ្ជាំងបេតុង(ជញ្ជាំងបេតុងមានថ្មនៅខាងក្នុង)នោះអ្នកគួរតែប្រើឧបករណ៍ដែលផលិតមកជាពិសេសសម្រាប់ការងារ-វាហៅថាម៉ូទ័រស្វានបុក(Rotary Hammer) ដែលនៅក្នុងហាងរបស់យើងមានពីរបីម៉ូឌែលនៃប្រភេទម៉ូទ័រនេះ ម៉ូទ័រនេះអាចសារ៉េល្បឿនបាននិងទៅមុខថយក្រោយបាន



