ម៉ាក N209 | ម៉ូទ័រខាត់ម្សៅបៀកដងវែងជាមួយម៉ូទ័របូមធូលី | Sander Skim Coat with long handle and with Vacuum
ម៉ូទ័រនេះវាមានប្រយោជន៍ខ្លាំងណាស់ អ្នកគួរតែមានវាក្នុងក្រុមដែលធ្វើការងារជាមួយម្សៅបៀក ជាពិសេសគម្រោងធំៗ.ម៉ូទ័រខាត់ដងវែងធ្វើឪ្យការងាររបស់យើងលឿនខ្លាំំងជាងបើប្រៀបធៀបទៅនិងម៉ូទ័រដងខ្លី ។
ម៉ូឌែលនេះមានម៉ូទ័របូមធូលីតូចនៅខាងក្នុងជាមួយនិងកាតាបសម្រាប់ដាក់ធូលីមកស្រាប់ មិនត្រូវការភ្ជាប់វាទៅម៉ូទ័របូមធូលីខាងក្រៅទៀតនោះទេ ដូច្នេះយើងងាយស្រួលបម្លាស់ទីរបានលឿននៃការងារជាមួយនិងម៉ូឌែលនេះ។
ម៉ូឌែលនេះមានភ្លើងព័ទ្ធជុំវិញម៉ូទ័រដែលអ្នកអាចមើលឃើញច្បាស់នូវផ្ទៃដែលមានស្នាមឆ្កូតនឹងកន្លែងដែលមិនស្មើគ្នា។
ម៉ូទ័រនេះយើងអាចប្តូរក្បាលវាបានជា 2ទីតាំង វាងាយស្រួលខាត់ម្សៅបៀកទាំងនៅលើជញ្ជាំងនិងនៅលើពិដាន
ម៉ូទ័រនេះអាចជួយអ្នកបាននៅពេលដែលអ្នកមានកម្មករថ្មីដែលគ្មានបទពិសោធន៍ជាមួយនិងការបៀកម្សៅបៀក ប្រសិនបើអ្នកមានម៉ូទ័រមួយនេះអ្នកនឹងគ្មានការបារម្មណ៍ខ្លាំងជាមួយនឹងគុណភាពការងារ។ រាល់បញ្ហាដែលធំៗឬជញ្ជាំងដែលបៀកម្សៅមិនស្មើវាអាចធ្វើអោយងាយស្រួលនឹងមានភាពរលោងលឿន។
អ្នកអាចដូរក្រដាសខាត់ផ្សេងគ្នាបាន:
- ក្រដាសខាត់លេខ #280 ឬ #320 សម្រាប់ខាត់ឬប៉ូលាផ្ទៃជញ្ជាំងអោយរលោងនឹងអាចលុបស្នាមឆ្កូតតូចៗនៅលើផ្ទៃជញ្ជាំង
- ក្រដាសខាត់លេខ #240 សម្រាប់ធ្វើអោយផ្ទៃជញ្ជាំងត្រង់ស្មើ
- ក្រដាសខាត់លេខ #80 – #240 សម្រាប់ខាត់ចេញនូវម្សៅបៀកណាដែលក្រាសៗ
សូមទស្សនាវិដេអូ ដែលយើងបានធ្វើជាពិសេសនៅកន្លែងដែលមានម្សៅគ្រើមខ្លាំងសម្រាប់បង្ហាញលោកអ្នកថាវាងាយស្រួលយ៉ាងណាក្នុងការធ្វើវាឪ្យទៅជាស្មើររលោងវិញ ។






