N377 | ម៉ូទ័រលើកឡើងទាំងខ្លួនឯង | Self-lifting lift machine
នេះជាម៉ូឌែលម៉ូទ័រលើកដែលប្លែក វាមិនត្រឹមតែលើកបន្ទុក¬ឥវ៉ាន់ដែលនៅលើវាប៉ុណ្ណោះទេ ប៉ុន្តែវាថែមទាំងអាចលើកខ្លួនឯងឡើងដូចឥវ៉ាន់បានផងដែរ។ នេះវាអនុញ្ញាតឱ្យអ្នកអាចយកវាទៅជាមួយអ្នក និងបន្ថយបន្ទុកទម្ងាន់របស់អ្នកបានគ្រប់ទីកន្លែង។
ជាទូរទៅនៅពេលយើងដឹកជញ្ជូនរបស់ធ្ងន់ៗ យើងអាចលើកឥវ៉ាន់ឡើងលើ ឡានឬរ៉ឺម៉ក ដោយប្រើឧបករណ៍លើករបស់ឃ្លាំងយើងខ្ញុំ ប៉ុន្តែអ្នកទិញមិនអាចទម្លាក់វាចុះដោយស្រួលបានទេ ដោយសារគាត់មិនមានម៉ូទ័រលើក ក្នុងករណីបែបនេះ អ្នកទិញត្រូវហៅឡានស្ទូច ព្រោះប្រអប់ដែលមានទម្ងន់ 250 គីឡូក្រាម ឬធ្ងន់ជាងនេះ មិនអាចទម្លាក់ចុះបានដោយមនុស្ស 4 នាក់បានទេ ហើយសម្រាប់ចំនួនមនុស្សច្រើននៅទីនោះ វានឹងមិនមានកន្លែងទំនេរសម្រាប់ចាប់លើកប្រអប់នោះទេ។
ក្នុងកាល:ទេស:បែបនេះ ម៉ូទ័រលើកឡើងដោយខ្លួនឯង គឺជាដំណោះស្រាយដ៏ល្អបំផុត
ម៉ូឌែលនេះវាងាយស្រួលប្រើក្នុងលើកឥវ៉ាន់ធ្ងន់ៗឪ្យទៅដល់ជ្រៅនៃឡានដឹកទំនិញ ដែលម៉ាស៊ីនលើកធម្មតាមិនអាចលើកទៅដល់។
ពួកវាមានម៉ូឌែលស្រាលដែលអាចលើកបាន 350kg-500kg និងម៉ូឌែលធ្ងន់ អាចលើកបាន 1000kg ឬច្រើនជាងនេះ។ ហាងយើងខ្ញុំមានលក់ទាំងពីម៉ូឌែល 500kg និង 1000kg








ចំណុចគួរយកចិត្តទុកដាក់! ប៉ូតុងនៅលើតេឡេបញ្ជា និងប៉ូតុងក្រហមនៅម៉ាស៊ីនលើក – វាដំណើរការតែមួយ – ឡើង,ឈប់,ចុះ


