N624 | បន្ទះគៀរដងវែងធន់ធន់ | Long Stick Trowel for Fresh Concrete | Heavy | Aluminum | FLAT
បន្ទះបណ្តោយ : 120cm
បន្ទះទទឹង : 20cm
ដងប្រវែង : 5.4m (3កង់X1.8m)
បន្ទាប់ពីបេតុងត្រូវបានចែកចាយទៅលើពាសពេញផ្ទៃ និងកម្រិតជាមួយនឹងក្តារគៀរវែងឬក្តារមេ វាដល់ពេលហើយសម្រាប់ឧបករណ៍ទីពីរ – បន្ទះគៀរដងវែងធន់ធ្ងន់។
បន្ទះគៀរនេះត្រូវការជាចាំបាច់ដើម្បីលុបភាពមិនប្រក្រតីតូចៗលើផ្ទៃ – ដើម្បីធ្វើឱ្យផ្ទៃរាបស្មើ។ ទំងន់របស់វាគឺគ្រប់គ្រាន់ដើម្បីពន្លេចថ្មដែលលេចចេញអោយកប់នៅក្នុងទឹកហើយបង្កើតជាផ្ទៃរាបស្មើ។



ដោយសារតែដងទាញរបស់បន្ទះគៀរនេះអាចមានប្រវែង វែងណាស់ (6 ម៉ែត្រឬច្រើនជាងនេះ) យើងមិនអាចលៃតម្រូវជម្រាលនៃបន្ទះរបស់វាដោយគ្រាន់តែលើកឬបន្ថយដៃរបស់យើង។ កម្ពស់របស់មនុស្សគឺទាបពេកទាក់ទងនឹងប្រវែងបែបនេះ។ ហើយបន្ទាប់មកបន្ទះគៀរនឹងប៉ះថ្មហើយធ្វើឪ្យបន្ទះគៀរមិនរអិលដោយសារទាក់និងបាយអរ ហើយវានឹងមិនអាចធ្វើឱ្យផ្ទៃរលោងបានទេ។ ប៉ុន្តែបន្ទះគៀរ នេះមានល្បិចមួយ – គឺយន្តការពិសេសសម្រាប់ការផ្លាស់ប្តូរជម្រាលនៃបន្ទះគៀរ។
នៅពេលបង្វិលដងទាញក្នុងទិសដៅណាមួយ គែមទល់ខាងមុខយើងនៃបន្ទះគៀរហើបឡើង ហើយយើងអាចទាញបន្ទះគៀរមកកាន់យើង។ យើងបង្វិលដងទាញក្នុងទិសដៅផ្សេងទៀត ហើយគែមនៅខាងមុខនៃបន្ទះគៀរហើបឡើង ហើយយើងអាចរុញបន្ទះគៀរ អោយទៅឆ្ងាយពីខ្លួនយើង។ ដូច្នេះ ដោយបន្តចលនាទៅមុខ និងថយក្រោយ យើងសម្រេចបានលទ្ធផលដែលចង់បាន។


