N795 | ម៉ាស៊ីនកាត់បន្ទះបេតុងនិងផ្លូវថ្នល់ | Concrete Slab and Road Saw Machine
សម្រាប់ការងារដែលមានទំហំតូច អ្នកអាចប្រើប្រាស់ម៉ាស៊ីនកាត់បេតុងប្រភេទកាន់ដោយដៃ (យើងមានលក់ឧបករណ៍ប្រភេទនេះជាច្រើនជម្រើស)។ ប៉ុន្តែ ខុសប្លែកពីម៉ាស៊ីនប្រភេទកាន់ដោយដៃ ម៉ាស៊ីននេះត្រូវបានរចនាឡើងសម្រាប់ការងាររយៈពេលយូរ ដោយផ្តល់នូវភាពជាក់លាក់ខ្ពស់ ព្រមទាំងជួយកាត់បន្ថយការនឿយហត់របស់អ្នកប្រើប្រាស់ផងដែរ។
បច្ចុប្បន្ននេះ យើងមានម៉ាស៊ីនចំនួន 2 ម៉ូឌែល គឺម៉ូឌែលប្រើប្រាស់ប្រេងសាំង និងម៉ូឌែលប្រើប្រាស់ប្រេងម៉ាស៊ូត។
ម៉ាស៊ីនដែលបានបង្ហាញនៅក្នុងអត្ថបទនេះ អាចប្រើប្រាស់ជាមួយផ្លែកាត់ដែលមានអង្កត់ផ្ចិតចាប់ពី 400 ដល់ 500mm ។ សម្រាប់ម៉ាស៊ីនដែលយើងដាក់លក់ គឺមានភ្ជាប់មកជាមួយនូវផ្លែកាត់ទំហំ 500mm ។
លើសពីនេះ យើងក៏មានលក់ផ្លែកាត់ជាច្រើនម៉ាក និងមានទំហំផ្សេងៗគ្នាជាច្រើនទៀតផងដែរ។

