N866 | ម៉ាស៊ីនដឹកដីខ្នាតតូច | Wheel Dumper | 4×4 | 250 kg
ម៉ាស៊ីនដឹកទាំងអស់ពួកវាមានប្រយោជន៍ខ្លាំងណាស់សម្រាប់ការដ្ឋានសំណង់ ឃ្លាំង និងកសិដ្ឋាន។ មានម៉ូឌែលផ្សេងៗគ្នានៃម៉ាស៊ីនដឹកទាំងនេះ។ ម៉ូឌែលខ្លះមានទំហំធំទូលាយជាង និងអាចផ្ទុកទម្ងន់បានច្រើនជាង ប៉ុន្តែអាចបានតែនៅលើផ្លូវស្រួល និងរលោងប៉ុណ្ណោះ ខណៈពេលដែលម៉ូឌែលផ្សេងទៀតអាចគ្រប់គ្រងលើផ្លូវពិបាក និងជម្រាលណាមួយ។
កន្លែងដែលឡានមិនអាចចូលទៅដល់បាន រទេះដឹកតូចនេះនឹងអាចចូលទៅដល់កន្លែងចង្អៀតនោះបាន។ នេះគឺជាសារៈសំខាន់ ជាពិសេសនៅក្នុងរាជធានីភ្នំពេញ និងទីប្រជុំជនចាស់ និងភូមិចាស់ផ្សេងទៀត ដែលផ្លូវតូចចង្អៀត ហើយរថយន្តមិនអាចឆ្លងកាត់បាន។
យើងខ្ញុំមានម៉ាស៊ីដឹកទាំងនេះពីរប្រភេទ។
+++
ម៉ូឌែល N389 – ម៉ូឌែលទីមួយ ត្រូវបានរចនាឡើងសម្រាប់ការដឹកជញ្ជូនទំនិញក្នុងបរិមាណច្រើននៅលើផ្លូវពិបាក។
ម៉ូឌែល N389 – ម៉ូឌែលទីមួយ ត្រូវបានរចនាឡើងសម្រាប់ការដឹកជញ្ជូនទំនិញក្នុងបរិមាណច្រើននៅលើផ្លូវពិបាក។
ម៉ូឌែលនេះវាមានកន្លែងដាក់ឥវ៉ាន់ធំ និងអាចផ្ទុកទំនិញបានរហូតដល់ 800kg ។ អរគុណដល់កង់ក្រោយនេះដែលអនុញ្ញាតអាចអោយវាបង្វិលបាន ម៉ូឌែលនេះអាចបង្វិលបានយ៉ាងងាយស្រួលនៅនឹងកន្លែង។
ទោះជាយ៉ាងណាក៏ដោយ មានដែនកំណត់។
ម៉ាស៊ីនដឹកដែលមានកង់ប្រភេទនេះមិនអាចធ្វើដំណើរលើដីទន់ដូចជាខ្សាច់ជ្រៅ ដីភ្ជួររាស់ ដីឥដ្ឋទន់សើម និងដីទន់ផ្សេងទៀតបានទេ។ រទេះប្រភេទនេះតម្រូវឱ្យមានផ្លូវស្រួល។
+++
ម៉ូឌែល N866 – ម៉ាស៊ីនដឹកដែលប្រភេទទីពីរគឺជាម៉ាស៊ីនដឹកដែលអាចដឹកបានគ្រប់ស្ថានភាព។ ម៉ូឌែលនេះត្រូវបានផលិតឡើងដើម្បីដឹកជញ្ជូនទំនិញទៅកាន់ទីតាំងណាមួយគ្រប់ស្ថានភាពផ្លូវ។
វាមានប្រព័ន្ធវិលកង់ទាំង 4( 4WD) កង់ធំ និងម៉ាស៊ីនមានកម្លាំងខ្លាំង។ វាមានទំហំតូចជាងម៉ូឌែលដែលត្រូវបានរចនាឡើងសម្រាប់ផ្លូវស្រួល ហើយអាចផ្ទុកទម្ងន់តិចជាង (250kg) ប៉ុន្តែវាអាចបើកបរលើផ្លូវពិបាកដោយទំនុកចិត្តដែលម៉ូឌែលផ្សេងទៀតមិនអាចធ្វើបានដូចជា ៖ ខ្សាច់ ដី ភក់ ថ្ម ភ្នំ និងច្រាំងថ្មចោត។
ពួកយើងបានធ្វើតេសម៉ាស៊ីននេះដោយផ្ទាល់ជាមួយនិងការដ្ឋានរបស់យើងចម្ងាយ 20mដោយប្រើមនុស្សតែពីរនាក់ហើយធ្វើការជញ្ជូនខ្សាច់ចំនួន 16m3ប្រើពេលតែមួយថ្ងៃនិងចំណាយអស់សាំងតែ 2.5L ប៉ុណ្ណោះ
+++
យើងខ្ញុំបានប្រើប្រាស់យានយន្តទាំងនេះដោយខ្លួនឯងនៅក្នុងគម្រោងសាងសង់របស់យើងខ្ញុំ ហើយមានវីដេអូជាច្រើនសម្រាប់អ្នក។

