ម៉ាស៊ីនសម្រាប់ វីនិងប៉ូលាបេតុងស្រស់ | Power Trowels for Leveling and Polish Fresh Concrete
ហាងយើងខ្ញុំតែងតែមានម៉ាស៊ីនជាច្រើនម៉ូតសម្រាប់ វីនិងប៉ូលាបេតុងស្រស់៖
- ម៉ូឌែលអគ្គិសនីសម្រាប់ប្រើប្រាស់ខាងក្នុង
- ម៉ូឌែលសម្រាប់បន្ទប់តូចៗ
- ម៉ូឌែលសម្រាប់ធ្វើការនៅជិតជញ្ជាំង (កង់ពិសេសជុំវិញម៉ាស៊ីនទល់នឹងជញ្ជាំង និងការពារវាពីការស្នាមកោស)
- ម៉ូឌែលធំសម្រាប់តំបន់ធំ
- ម៉ូឌែលដែលមានកង់សម្រាប់ងាយស្រួល ចល័តចន្លោះកន្លែងធ្វើការ ឬនៅខាងក្នុងឃ្លាំង
ម៉ាស៊ីនសម្រាប់ វីនិងប៉ូលាបេតុងស្រស់ គឺជាឧបករណ៍វេទមន្ត! គុណភាពនៃផ្ទៃកម្រាលបេតុងដែលបង្កើតឡើងដោយម៉ាស៊ីននេះមិនអាចប្រៀបធៀបជាមួយនឹងវិធីសាស្រ្តប្រពៃណីណាមួយនៃការពង្រាបស្មើរផ្ទៃបេតុងស្រស់នោះទេ។ ល្បឿន និងភាពងាយស្រួលនៃការងារអនុញ្ញាតឱ្យមនុស្សម្នាក់ធ្វើការងារបានច្រើនជាង កម្មកមួយក្រុមដែលប្រើឧបករណ៍ដៃ ហើយគុណភាពខ្ពស់ជាងឆ្ងាយណាស់។
ផ្ទៃនៃកម្រាលបេតុងបន្ទាប់ពីប្រើម៉ាស៊ីននេះមិនត្រឹមតែរលោងឥតខ្ចោះប៉ុណ្ណោះទេ ថែមទាំងជាប់បានយូរទៀតផង។ ម៉ាស៊ីនបង្រួមស្រទាប់ខាងលើនៃបេតុង និងកម្ចាត់ទឹកដែលលើសចេញ។ ដូច្នេះស្រទាប់ខាងលើនៃបេតុងកាន់តែរឹងមាំជាងស្រទាប់ខាងក្នុង។ កម្រាលបេតុងបន្ទាប់ពីដំណើរការដោយម៉ាស៊ីននេះ បេតុងមិនដួលរលំនៅជើងក្រោមឬរបេះស្រទាប់លើបេតុងនៅពេលដែលយើងរុញរទេះឬរបស់ធ្ងន់ៗ និងមិនបង្កើតធូលី។ នេះគឺជាដំណោះស្រាយដ៏ល្អសម្រាប់ការបង្កើតជាន់សម្រាប់ឃ្លាំង រោងជាង យានដ្ឋាន ឬហាង។
+++
មនុស្សភាគច្រើនខ្លាចក្នុងការប្រើម៉ាស៊ីននេះ មើលទៅពិតជាគួរឱ្យភ័យខ្លាចណាស់។ ប៉ុន្តែជឿលើអ្នកជំនាញទៅ វាងាយស្រួលណាស់ក្នុងការដំណើរការម៉ាស៊ីននេះ។ បន្ទាប់ពី 5-10 នាទីនៃការប្រើប្រាស់អ្នកនឹងអាចធ្វើការជាមួយវាដោយទំនុកចិត្ត។ ប្រសិនបើអ្នកត្រូវការ យើងនឹងបង្រៀនអ្នកពីរបៀបធ្វើការជាមួយម៉ាស៊ីននេះនៅក្នុងហាងរបស់យើងខ្ញុំ។




